អញ្ជើញចូលរួមពិធីបិទមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩ មាន លោក Truong Hoa Binh សមាជិកការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល, លោក Nguyen Hoa Binh លេខាមជ្ឈិមបក្ស និងជាប្រធានតុលាការប្រជាជនកំពូល រួមជាមួយតំណាងក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងតំណាងភ្នាក់ងារសារព័ត៌មាននានាផងដែរ។

leftcenterrightdel
ការ​សម្តែង​សិល្បៈក្នុង​ពិ​ធី​
leftcenterrightdel
គណកម្មាធិការចាត់តាំងផ្តល់រង្វាន់ជូនអង្គភាពនិងបុគ្គលនានា

 

ថ្លែងនៅពិធីបិទ លោក Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាមបានសង្កត់ធ្ងន់ថា មហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩ បានបញ្ជាក់ពីតួនាទីដ៏ធំធេង និងការអភិវឌ្ឍដ៏រឹងមាំរបស់សារព័ត៌មានបដិវត្តន៍​វៀត​ណាម ដែលបង្ហាញពីការទទួលខុសត្រូវរបស់សារពត៌មានចំពោះប្រទេសជាតិ និងប្រជាជន។ ព្រមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ការគាំទ្រយ៉ាងពេញទំហឹង និងមានប្រសិទ្ធភាពពីសំណាក់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រព័ន្ធនយោបាយពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអ្នកកាសែតជាមួយសាធារណជន  និងការរួមចំណែកយ៉ាងសកម្មរបស់អង្គការ អង្គភាពនានាចំពោះការរីកចម្រើនរបស់សារព័ត៌មានបដិវត្តន៍វៀតណាម។

នៅក្នុងឱកាស​នេះ គណកម្មាធិការចាត់តាំងក៏បានផ្តល់រង្វាន់មួយចំនួនជូនអង្គភាពនិងបុគ្គលនានាផងដែរ៕

បកប្រែដោយ Duy Hoan