leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan  ជូនអំណោយដល់តំណាងក្រុមហ៊ុនភាគហ៊ុនវិនិយោគ Van Phu – Invest

 

នៅជំនួប តំណាងក្រុមហ៊ុនភាគហ៊ុនវិនិយោគ Van Phu-Invest បានប្រគល់ថវិកាចំនួន ៧ ពាន់លានដុងដើម្បីសាងសង់សាលាបឋមសិក្សានៅតំបន់ភ្នំ Dong Son នៃស្រុក Hoanh Bo ខេត្ត Quang Ninh និងប្រគល់ថវិកាចំនួន ៦ ពាន់លានដុងដើម្បីសាងសង់មជ្ឈមណ្ឌលសង្គមទីក្រុង Can Tho - ជាកន្លែងថែទាំកុមារកំព្រានិងកុមារដែលរងផលប៉ះពាល់ដោយសារធាតុគីមីពុល Dioxin ហើយប្រគល់ថវិកាចំនួន ១០ ពាន់លានដុងដល់សមាគមការពារអ្នកជំងឺក្រីក្រនៅខេត្ដ Ben Tre ផងដែរ។ ព្រមទាំងក្រុមហ៊ុនបានជួយឧបត្ថម្ភសាងសង់មណ្ឌលសុខភាព និងផ្គត់ផ្គង់បរិក្ខារពេទ្យសំរាប់អ្នកជំងឺក្រីក្រនៅតំបន់ដាច់ស្រយាលនិងឧបត្ថម្ភមូលនិធិសុខុមាលភាពសង្គមនៅមូលដ្ឋាននានាផងដែរ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថតរូបជាមួយប្រតិភូ

 

ថ្លែងនៅក្នុងជំនួប លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃសហគមន៍សហគ្រាសវៀតណាមក្នុងរយៈពេលកន្លងមក។ ជាមួយលទ្ធផលអាជីវកម្មដែលសម្រេចបាននោះ បណ្ដាសហគ្រាសវៀតណាមនៅបង្ហាញពីការពួតដៃដើម្បីសហគមន៍ដែរ។ ក្នុងឱកាសនេះដែរ លោកស្រីប្រធានរដ្ឋសភាបានជូនពរសហគមន៍សហគ្រាសវៀតណាមនិយាយរួមនិងនិងក្រុមហ៊ុនភាគហ៊ុនវិនិយោគ  Van Phu – Invest និយាយដោយឡែកនឹងបន្តទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong