leftcenterrightdel
រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាហ្សង់ទីន (រូបថត៖ TTXVN)

ក្នុងរយៈពេលមួយទសវត្សកន្លងទៅ រាល់ជោគជ័យរបស់វៀតណាមជាគំរូចំពោះអាហ្សង់ទីន។        រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie ចាត់ទុកថា ត្រូវជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និងអាហ្សង់ទីន ដើម្បីតម្លើងទំហំពាណិជ្ជកម្មទ្វេភាគី ពីកម្រិត ៣ ពាន់លានដុល្លាអាមេរិកនាបច្ចុប្បន្នឡើងដល់ទៅ ៥ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ឬឆ្នាំ២០២១ ហើយខិតខំប្រឹងប្រែងសម្រេចបាននូវកម្រិត ១០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥។ អមដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាហ្សង់ទីនលើកនេះ មានវត្តមានរបស់សហគ្រិនជាច្រើនក្នុងវិស័យប្រៀបខ្លាំងនានារបស់អាហ្សង់ទីន ក្នុងគោល បំណងចង់ជួបប្រាស្រ័យជាមួយដៃគូវៀតណាមដើម្បីស្វែងយល់អំពីទីផ្សារ។

រដ្ឋមន្រ្តីការបរទេសលោក Jorege Faurie ក៏បានសម្ដែងនូវការចាប់អារម្មណ៍ ចំពោះទឹកដី និងមនុស្សវៀតណាម ព្រមទាំងចាត់ទុកថា មុខមាត់រដ្ឋធានីហាណូយ និងទីក្រុងធំៗនៃវៀតណាមមានការផ្លាស់ប្ដូរថ្មីគួរអោយងឿងឆ្ងល់ខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនវៀតណាមក៏ត្រូវបានលើកស្ទួយជាច្រើនបើប្រៀបធៀបនឹងរយៈពេលមុននេះ២ទសវត្សផងដែរ។ វៀតណាមបានសរអោយពិភពលោកឃើញ នូវការឈានឡើងយ៉ាងខ្លាំងក្លាគួរអោយកោតសរសើរ៕

តាម vovworld.com