ក្នុងឱកាសមកសួរសុខទុក្ខលោក Le Phuoc Tho អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធានគណៈចាត់តាំងមជ្ឈិមបក្ស លោក Truong Hoa Binh បានសំដែងនូវការគោរព និងទទួលស្គាល់នូវគុណូបការៈរបស់លោក Le Phuoc Tho ចំពោះបុព្វហេតុបដិវត្តន៍ និងរំពឹងថា លោកនឹងបន្តមានការរួមវិភាគទានបន្ថែមទៀតដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh សួរសុខទុក្ខលោកស្រី Le Thi Hanh  ភរិយារបស់ អ្នកនិពន្ធ យុទ្ធជនពលីជីវិត Le Vinh Hoa (រូបថត៖ vnanet.vn)

ក្នុងឱកាសមកសួរសុខទុក្ខលោកស្រី Le Thi Hanh (អាយុ ៨៦ ឆ្នាំ) ភរិយារបស់អ្នកនិពន្ធ យុទ្ធជនពលីជីវិត លោក Le Vinh Hoa លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការរួមវិភាគទានដ៏ធំធេងរបស់យុទ្ធជនពិការ និងក្រុមគ្រួសារមានគុណូបការៈចំពោះបុព្វហេតុរំដោះប្រទេសជាតិ ឯកភាពជាតិ ក្នុងនោះមានអ្នកនិពន្ធ យុទ្ធជនពលីជីវិត លោក Le Vinh Hoa។ លោក Truong Hoa Binh ក៏បានអះអាងថា មាតុភូមិ និងប្រជាជនដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈរបស់បណ្តាវីរៈបុរស យុទ្ធជនពិការ យុទ្ធជនពលីជីវិត និងក្រុមគ្រួសារមានគុណូបការៈចំពោះបដិវត្តន៍។

បកប្រែដោយ Thanh Cong