ជនរងគ្រោះដោយគ្រាប់បែក គ្រាប់មីនក្រោយសង្គ្រាមនៅវៀតណាម ត្រូវបានទទួលជំនួយពីរដ្ឋក្នុងការថែទាំសុខភាព ការស្តារនីតិសម្បទា ការសិក្សា ការស្វែងរកការងារ និងកិច្ចគាំពារសង្គម។ កុមារដែលទទួលរបបពីរដ្ឋ និងក្រុមគ្រួរសារក្រីក្រត្រូវបានទទួលអាហារូបករណ៍ និងប្រាក់ជំនួយសម្រាប់ការសិក្សារៀនសូត្រស្របតាមច្បាប់។ ជនរងគ្រោះដោយគ្រាប់បែក គ្រាប់មីនក្រោយសង្គ្រាមត្រូវបានទទួលសិទ្ធិនៃជនពិការ មានការថែទាំសុខភាពពីរដ្ឋ ការជួយគាំទ្រក្នុងការទិញប័ណ្ណធានារ៉ាប់រងសុខភាព ក្នុងការសិក្សារៀនសូត្រ ស្វែងរកការងារ ការបង្កើតមុខរបរចិញ្ចឹមជីវិត និងការប្រើសេវាកម្មការងារសង្គម។

leftcenterrightdel
រូបថតឧទាហរណ៍

ទន្ទឹមនឹងនោះ រដ្ឋក៏បន្តអនុវត្តគោលនយោបាយជួយគាំទ្រជនរងគ្រោះក្នុងការតាំងលំនៅថ្មី និងអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងផ្តល់ឱកាសសិក្សារៀនសូត្រដល់កូននៃជនរងគ្រោះដោយគ្រាប់បែក គ្រាប់មីនក្រោយសង្គ្រាម ដែលទទួលរបបពីរដ្ឋ ឬក្រុមគ្រួសារក្រីក្រជាដើម។

ធនធានហិរញ្ញវត្ថុសម្រាប់ការជំនះពុះពារផលវិបាកដោយគ្រាប់បែក គ្រាប់មីនក្រោយសង្គ្រាមនៅវៀតណាមរួមមាន៖  ថវិកាជាតិ ការប្រមូលផ្តុំទុនពីសហគ្រាស និងទុនស្របច្បាប់ផ្សេងៗទៀត៕

បកប្រែដោយ Thuy Anh