leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់សេចក្តីសម្រេចជូនលោកវរសេនីយ៍ទោ Nguyen Kim Tinh ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលនាយទាហានកងទ័ពប្រជាជនវៀតណាមសម្រេចបានក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងស្នើឲ្យលោកវរសេនីយ៍ទោ Nguyen Kim Tinh បំពេញល្អនូវបេសកកម្មរបស់ខ្លួន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថតរូបជាអនុស្សាវរីយ៍ជាមួយលោកវរសេនីយ៍ទោ Nguyen Kim Tinh, វរសេនីយ៍ត្រីលោកស្រី Do Thi Hang Nga និងប្រធាននាយកដ្ឋានរក្សា           សន្តិភាពវៀតណាម

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរដែលវរសេនីយ៍ត្រី លោកស្រី Do Thi Hang Nga សម្រេចបានក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ព្រមទាំងស្នើឲ្យលោកស្រីបន្តរួមវិភាគទានបន្ថែមទៀតដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាមផងដែរ​៕

បកប្រែដោយ Huyen Trang