leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សួរសុខទុក្ខកសិករនៅខេត្ត Ninh Binh (រូបថត៖ Chinhphu.vn) 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គោលដៅរបស់បក្ស និងរដ្ឋនោះគឺអភិវឌ្ឍខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដែលក្នុងនោះយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បញ្ហាសុខុមាលភាពសង្គម។ លោកបានជម្រាបថា នាពេលកន្លងទៅ វៀតណាមត្រូវបានអង្គការអន្តរជាតិជាច្រើនវាយតម្លៃខ្ពស់ចំពោះកិច្ចការធានាសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រ។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះការដែលប្រព័ន្ធនយោបាយទាំងមូលបានរួមដំណើរជាមួយធនាគារគោលនយោបាយសង្គមកិច្ច ក្នុងការផ្ដល់ដើមទុនអនុគ្រោះសម្រាប់ជនក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗទៀត។ អាស្រ័យដោយហេតុនេះ ដើមទុនរបស់បក្សនិងរដ្ឋ ត្រូវបានបញ្ជូនទៅអោយមុខសញ្ញាដែលត្រូវការយកចិត្តទុកដាក់។

នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅទស្សនារូបសណ្ឋានផលិតកម្មកសិផលនាំចេញដោយបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុនភាគហ៊ុនចំណីអាហារនាំចេញ Dong Giao Doveco នៅខេត្ត Ninh Binh ផងដែរ៕

តាម vovworld.vn