leftcenterrightdel
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung អញ្ជើញទទួលជួបជាមួយលោកស្រី  លោកស្រី Toshiko Abe សមាជិកាសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងក្តីសោមនាស្សរីករាយ ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយ វៀតណាម-ជប៉ុន នាពេលកន្លងទៅ ជាពិសេស គឺក្នុងឆ្នាំ២០១៨ ក្នុងឱកាសប្រទេសទាំងពីររៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ក្នុងការពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក បង្កើនការជឿទុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការ វៀតណាម-ជប៉ុនលើគ្រប់វិស័យ ឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពជាងទៀតនាពេលខាងមុខ៕

តាម vovworld.vn