leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

ការវាយតម្លៃនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃការជួយឧបត្ថម្ភ របស់ធនាគារពិភពលោក សម្រាប់រដ្ឋាភិបាលវៀតណាម ក្នុងការជំរុញដំណើរការរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាមប្រកបដោយប្រសិទ្ធភាពជាក់ស្តែង។

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យដឹងថា ដំណើរការអនុវត្តកំណែទម្រង់រដ្ឋបាល ពិសេសគឺកំណែទម្រង់បែបបទរដ្ឋបាល ក៏ដូចជាការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បង្កើតរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម បានប្រព្រឹត្តទៅកាលពីប៉ុន្មានឆ្នាំ៩០ នៃសតវត្សមុន ហើយទទួលបានជោគជ័យជាក់ស្តែងជាច្រើន។ ដើម្បី់បង្កើតនូវជំហានវិជ្ជមាន នៅអាណត្តិនេះ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានប្តេជ្ញា បញ្ជាណែនាំឲ្យក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាលដោយតភ្ជាប់ជាមួយការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា បង្កើតរដ្ឋាភិបាលអេឡិចត្រូនិក។

យោងតាមលោក Achim Fock នាយកសម្របសម្រួលសកម្មភាពរបស់គម្រោងការនានានៅវៀតណាមនៃធនាគារពិភពលោក គឺការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល បានដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍរបស់វៀតណាម រូមចំណែកដោះស្រាយបញ្ហាជាច្រើនពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងនោះមានទាំងបញ្ហាប្រឈមនិងឱកាស។ ហើយក្រោមការដឹកនាំរបស់រដ្ឋាភិបាល វៀតណាមទទួលបានការបោះជំហានវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍវិស័យឌីជីថល៕

តាម vovworld.vn