គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម អគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន។ គណៈប្រតិភូចិនដឹកនាំដោយលោក Kong Xuan You  អនុរដ្ឋមន្រ្តីក្រសួងការបរទេស អគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីចិន - វៀតណាម។

leftcenterrightdel
កម្លាំងការពារព្រំដែននៃភាគីទាំងពីរសហការគ្នាក្នុងការយាមល្បាត (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានសម្ដែងនូវការសប្បាយរីករាយចំពោះលទ្ធផលវិជ្ជមានដែលទទួលបានក្នុងការគ្រប់គ្រងព្រំដែនគោកវៀតណាម - ចិន តាមឯកសារច្បាប់ចំនួន៣ ស្ដីពីព្រំដែន រក្សាស្ថិរភាពព្រំដែន ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជម្រុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ព្រំដែន; សហការល្អក្នុងការបើកច្រកព្រំដែន និងលើកកំពស់គុណភាពច្រកទ្វារព្រំដែន បង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍតំបន់ព្រំដែន; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការការពារ និងធ្វើអាជីវកម្មធនធានទេសចរណ៍នៅទឹកធ្លាក់ Ban Gioc។

ចំពោះបញ្ហានៅលើសមុទ្រ ភាគីទាំងពីរបានអនុវត្តយ៉ាងតឹងរឹងនូវការឯកភាពរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ជម្រុញការដោះស្រាយបញ្ហានៅលើសមុទ្រស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ គ្រប់គ្រងជម្លោះ ដោះស្រាយបានល្អនូវបញ្ហាសមុទ្រ ជម្រុញកិច្ចសហប្រតិបត្តិការ រួមគ្នារក្សាសន្តិភាព ស្ថិរភាពនៅលើសមុទ្រ។

ភាគីទាំងពីរនឹងពង្រីកយន្តការពិភាក្សាថ្នាក់រដ្ឋាភិបាលតាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ បង្កើនកិច្ចប្រជុំរវាងប្រធានកិច្ចពិភាក្សាទាំងពីររូបក៏ដូចជាពង្រីកយន្តការពិភាក្សារបស់ក្រុមការងារស្ដីពីបណ្ដាបញ្ហានៅលើសមុទ្រ។ ព្រមទាំងភាគីទាំងពីរនឹងរួមជាមួយបណ្ដាប្រទេសអាស៊ានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីភាគីនៃប្រតិបត្តិសមុទ្រខាងកើត (DOC)  និងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រខាងកើត (COC) រួមចំណែករក្សាសន្តិភាព ស្ថិរភាពនៅលើសមុទ្រខាងកើត៕

បកប្រែដោយ Thanh Cong