លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយនគរបាលខេត្តត្រូវចាត់ទុកកិច្ចការធានាសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាភារកិច្ចនយោបាយសំខាន់ជួរមុខ ជាពិសេសគឺនៅតំបន់ Tay Nguyen និយាយរួម និងខេត្ត Dak Nong និយាយដោយឡែក ព្រមទាំងបន្តបង្ក្រាបពួកឧក្រិដ្ឋជនដែលកាប់បំផ្លាញ ទន្ទ្រាន កាន់កាប់ដីធ្លីព្រៃឈើដោយខុសច្បាប់ ក៏ដូចជាឧក្រិដ្ឋជនឆ្លងដែនផងដែរ។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ កិច្ចការត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅនគរបាលខេត្ត Dak Nong (រូបថត៖ vov.vn)

នារសៀលថ្ងៃទី១៤ ខែមករា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Dak Nong និងនាយប់ ថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមនៅទីនេះផងដែរ៕

តាម vovworld.vn