លោក Nguyen Van Binh ឲ្យដឹងថា ការផ្តល់អាទិភាពនានា និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខរបស់វៀតណាម គឺសំដៅទៅលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា បង្កើនផលិតភាព គុណភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច ហើយផ្តោតលើការកែលំអបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច។

leftcenterrightdel
លោក Nguyen Van Binh ទទួល​ជួប​លោក Alex Moumouras (រូប​ថត៖ vnanet.vn)

លោក Nguyen Van Binh រំពឹងថា IMF នឹងបន្តរួមដំណើរ សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងបង្កើនការជួយគាំទ្រ ការបណ្តុះបណាល និងការផ្តល់យោបល់លើគោលនយោបាយសម្រាប់វៀតណាម។

លោក Alex Moumouras វាយតម្លៃខ្ពស់ចំពោះគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្រង់កំណើន ជាពិសេសគឺការផ្តល់អាទិភាពនានា និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ។ លោក Alex Moumouras  បានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិនឹងបន្តសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan