នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជូនពរលោក Xiong Bo ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម និងវាយតំលៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតចិន (រូបថត៖ chinhphu.vn)

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតជាសំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងចិន។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យលោក Xiong Bo ក្នុងតំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់បុព្វហេតុមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលខាងមុខនេះ។

លោក Xiong Bo បានថ្លែងថា លោកនឹងប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ឲ្យមានភាពរីកចម្រើនថែមទៀត ស្របនឹងផលប្រយោជន៍ ក៏ដូចជាការអភិវឌ្ឈ នៃប្រទេសនីមួយៗ រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព​នៃតំបន់។

* នារសៀលថ្ងៃទី ១៣ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាក លោក Kim Højlund Christensen ក្នុងឱកាសដែលលោកបានតែងតាំងជាឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅវៀតណាមផងដែរ៕

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាក (រូបថត៖ chinhphu.vn)

បកប្រែដោយ Duy Hoan