leftcenterrightdel
លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម អញ្ជើញជួបជាមួយលោក Kent Walker អនុប្រធានទទួលបន្ទុកបញ្ហាសកលលោកនៃសម្ព័ន្ធក្រុមហ៊ុន Google (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Kent Walker បានសង្កត់ធ្ងន់ថា ការធ្វើឌីជីថលភាវូបនីយកម្មខឿនសេដ្ឋកិច្ច កំពុងជានិន្នាការដ៏សំខាន់មួយលើពិភពលោក ដែលអាចនាំមកនូវតម្លៃដ៏ធំធេង ហើយសម្ព័ន្ធក្រុមហ៊ុន Google ត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភវៀតណាមដើម្បីចូលរួមក្នុងដំណើរការនេះអោយបានងាយស្រួល។

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអះអាងថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានាមកបណ្ដាក់ទុន និងធ្វើអាជីវកម្មនៅទីផ្សារវៀតណាម ដែលក្នុងនោះមានសហគ្រាសអាមេរិកដូចជា Google។

លោកបានស្នើអោយ Google បន្តសហប្រតិបតិ្តការជួយឧបត្ថម្ភដល់ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាននៅវៀតណាម ជាពិសេសគឺការចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សបច្ចេកវិទ្យាមានគុណភាពខ្ពស់ផងដែរ៕

តាម vovworld.vn