leftcenterrightdel
អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាមលោក លោក Bui Thanh Son

ឆ្លើយសម្ភាសន៍របស់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាមលោក លោក Bui Thanh Son បានលើកឡើងថា កិច្ចប្រជុំនេះបានបង្ហាញពីការខ្វែងគំនិតរវាងសមាជិកមួយចំនួនជាពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ស្តីពីការគាំពារពាណិជ្ជកម្ម និងប្រព័ន្ធពាណិជ្ជកម្ម និងពហុភាគី។ នេះក៏ជាមូលហេតុចម្បងដែលនាំទៅដល់ការបញ្ចប់កិច្ចប្រជុំកំពូល APEC ដោយគ្មានចេញសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ APEC ដូចសព្វដងឡើយ។

អនុរដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បានលើកឡើងថា ក្នុងកិច្ចប្រជុំកំពូល APEC លើកនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយថ្នាក់ដឹកនាំ នៃខឿនសេដ្ឋកិច្ចជាច្រើន ក្នុងនោះមាននាយករដ្ឋមន្ត្រីម្ចាស់ផ្ទះប៉ាពួញូហ្គីណេ;  នូវែលសេឡង, វ៉ានូអាទូ រួមទាំងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក និងសមាជិក APEC ដទៃទៀត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានជួបសន្ទនាជាមួយសហគ្រាសជាច្រើននៃសមាជិក ABAC និងសម្ព័ន្ធភាពអាជីវកម្មអាមេរិកក្នុងកិច្ចប្រជុំកំពូល APEC ផងដែរ ។

ថ្នាក់ដឹកនាំទាំងអស់បានឯកភាពសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញរាល់លទ្ធផលដែល APEC ទទួលបានក្នុងឆ្នាំ ២០១៧ នៅ​វៀត​ណាម និងឆ្នាំ ២០១៨ នៅប៉ាពួញូហ្គីណេលើកនេះ។ ថ្នាក់ដឹកនាំទាំងអស់ក៏បានអះអាងនឹងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះការចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់វៀតណាមសម្រាប់អាណត្តិ ២០២០​-​២០២១ ព្រមទាំងជឿជាក់ថា វៀតណាមនឹងបំពេញប្រកបដោយជោគជ័យនូវតួនាទីនេះជាមិនខាន៕

តាមvovworld.vn