leftcenterrightdel
ថ្នាក់ដឹកនៃនៃប្រទេសអាស៊ានទាំង១០

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាព្រឹត្តិការណ៍សំខាន់​បំផុតក្នុងឆ្នាំនេះរបស់ប្លុកអាស៊ាន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០ រួមជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំនៃប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលី កាណាដា ឈីលី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសន្ទុរកថាសំខាន់ៗ ដោយលើកឡើងសំណើ និងវិធានការជាច្រើន ដើម្បីរួមចំណែកទៅក្នុងកំណត់ហេតុ និងកិច្ចព្រមព្រៀងដែលត្រូវបានអនុម័តនៅកិច្ចប្រជុំនេះ។

ក្នុងរយៈពេលចូលរួមកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានដំណើរការសកម្មភាពទាំងទ្វេភាគី និងពហុភាគីចំនួន២៥។ សកម្មភាពដ៏សម្បូរបែប និងបទសន្ទុរកថាដ៏សំខាន់ៗ របស់លោកនាយករដ្ឋមន្រ្តីបានរំលេចចេញនូវរូបភាពទឹក​ដី​វៀត​ណាម​ដែលកំពុងផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងអន្តរជាតិ ព្រមទាំងជាសមាជិកមានការទទួលខុសត្រូវនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕

តាម​ vovworld.vn