leftcenterrightdel
នាយករដ្ឋមន្រ្តីវៀត​ណាមលោក Nguyen Xuan Phuc​ ថត​រូប​ជា​មួយ​ប្រ​ធា​ន​គណៈ​ប្រ​តិ​ភូ​ទាំង​ឡាយ (​រូប​ថត៖ vnanet.vn)

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រារព្ធ និងសម័យប្រជុំពេញអង្ គនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣។ ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់ នឹងពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបតិ្តការ និងការតភ្ជាប់ ក៏ដូចជាការកសាងសហគមន៍អាស៊ានតាមស្មារតីនៃប្រធានបទក្នុងឆ្នាំ២០១៨នោះគឺ “ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន” ព្រមទាំងកំណត់ទិសដៅសម្រាប់អាស៊ានក្នុងឆ្នាំក្រោយៗផងដែរ។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រារព្ធនៃសប្ដាហ៍ទំនិញវៀតណាមនៅសឹង្ហបុរី។ នាពេលយប់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលទានអាហារការងារជាមួយប្រធានគណៈប្រតិភូនៃប្រទេសអាស៊ានដទៃ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះ លោក Lee Hsien Loong។

ក្នុងរយៈពេល២ថ្ងៃខាងមុខនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារួមមាន កិច្ចប្រជុំកំពូលអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំកំពូលអាស៊ាន+១ ជាមួយប្រទេសជាដៃគូចំនួន៧ និងកិច្ចប្រជុំកំពូលបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី២ ផងដែរ៕

តាម vovworld.vn