leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ប្រ​ជុំ (រូប​ថត៖ vov.vn)

AMMD6 ប្រព្រឹត្តទៅនៅក្នុងបរិបទនៃស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀននៅក្នុងតំបន់កើតឡើងកាន់តែស្មុគស្មាញ។ យោងតាមទិន្នន័យថ្មីបំផុតរបស់ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិឱ្យដឹងថា បច្ចុប្បន្ននេះអាស៊ីអាគ្នេយ៍មានចំនួនមនុស្សដែលកំពុងប្រើប្រាស់ហេរ៉ូអ៊ីនជាង ៣ លាននាក់ និងចំនួនមនុស្សដែលកំពុងប្រើប្រាស់គ្រឿងញៀនសំយោគជាង ៥ លាននាក់។ "តំបន់ត្រីកោណមាស" ស្ថិតនៅតំបន់ព្រំដែននៃប្រទេសទាំងបី ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅតែជាចំណុចក្តៅអំពីការដាំអាភៀន និងកំពុងរីកឡើងជាមជ្ឈមណ្ឌលផលិតគ្រឿងញៀនសំយោគរបស់ពិភពលោក។ នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំនេះ គណៈប្រតិភូទាំងឡាយបានផ្តោតទៅលើការពិភាក្សា ការពិនិត្យ និងវាយតម្លៃអំពីការអនុវត្តផែនការធ្វើសកម្មភាពរបស់អាស៊ានស្តីពីការតស៊ូដើម្បីការពារសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀននាដំណាក់កាលឆ្នាំ ២០១៦-២០២៥ និងផែនការសហប្រតិបត្តិការរបស់អាស៊ានស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបការផលិត និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ក្នុងតំបន់ត្រីកោណមាសនាដំណាក់កាលឆ្នាំ២០១៧-២០១៩។ កិច្ចប្រជុំក៏បានពិភាក្សាលើវិធានការនានាដើម្បីពង្រីកក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីឆ្លៀតយកនូវបទពិសោធន៍អំពីជំនាញ ក៏ដូចជាជួយគាំទ្រដើម្បីលើកកម្ពស់សមត្ថភាពក្នុងបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនផងដែរ៕

បកប្រែដោយ Duy Hoan