leftcenterrightdel
លោក Tran Quoc Vuong ទទួល​ជួប​លោក Sinlavong Khoutphaythoune (រូប​ថត៖vnanet.vn)

នៅឯជំនួបនេះ លោក Sinlavong Khoutphaythoune បានអះអាងថា រដ្ឋធានីវៀងចន្ទន៍នឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ រួមជាមួយខេត្ត ក្រុងផ្សេងទៀត នៃប្រទេសវៀតណាមដើម្បីបន្តលើកកំពស់កិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរបទពិសោធន៍លើគ្រប់វិស័យ រួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាមឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

លោក Tran Quoc Vuong វាយតំលៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលល្អនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក៏ដូចជាលទ្ធផលល្អនៃកិច្ចពិភាក្សាការងាររវាងគណៈប្រតិភូរដ្ឋធានីនៃប្រទេសទាំងពីរ។ លោកបានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រវាងទីក្រុងវៀងចន្ទន៍ ជាមួយទីក្រុងហាណូយ និងខេត្ត ក្រុងផ្សេងទៀតរបស់វៀតណាម នាពេលកន្លងមក ព្រមទាំងសង្ឃឹមថា នាពេលខាងមុខ រដ្ឋធានីវៀងច័ន្ទនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋធានីហាណូយ ទីក្រុងហូជីមិញ និងខេត្ត ក្រុងនានារបស់ប្រទេសវៀតណាមក្នុងវិស័យមួយចំនួនដូចជា ការអប់រំបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍អំពីការកសាងបក្ស ការគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការចែករំលែកបទពិសោធន៍ក្នុងវិស័យកសិកម្ម និងបច្ចេកវិទ្យាខ្ពស់ជាដើម៕

បកប្រែដោយ Duy Hoan