នៅក្នុងដំណើរទស្សនកិច្ច លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងអប់រំឧត្តមសិក្សាប៉ូឡូញលោក Jaroslaw Gowin  ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាប៉ូឡូញលោក Stanislaw Karczewski និងជួបជាមួយប្រធានខុទ្ទកាល័យប្រធានាធិបតីលោកស្រី Halina Szymańska។

នៅក្នុងជំនួបទាំងនេះ លោក Truong Hoa Binh បានបញ្ជាក់ថា វៀតណាមចងចាំជានិច្ចចំពោះការជួយគាំទ្រដ៏ថ្លៃថ្នូររបស់ប្រជាជន​ប៉ូឡូញ​សម្រាប់ប្រទេសវៀតណាមក្នុងការរំដោះ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺការបណ្តុះបណ្តាលឲ្យកម្មាភិបាល​វៀត​ណាម និងមាន​បំណងចង់ពង្រឹង និងពង្រីតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយប៉ូឡូញ ដែលជាដៃ​​គូអាទិភាពមួយរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងអប់រំឧត្តមសិក្សាប៉ូឡូញលោក Jaroslaw Gowin (រូប​ថត៖​ vov.vn)

ថ្លែងក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh មន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញបានបញ្ជាក់ពីការយកចិត្តទុក​ដាក់​យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណីជាមួយវៀតណាម និងសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏សំខាន់មួយរបស់ប៉ូឡូញក្នុងរយៈពេល​​៧០​ឆ្នាំកន្លងមក ហើយឯកភាពនឹងសំណើរបស់លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ស្តីពីការរៀបចំសម័យប្រជុំលើក​ទី​១​ នៃយន្តការពិគ្រោះយោបល់អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងវៀតណាម និងប៉ូឡូញ និងស្ដារឡើងវិញនូវគណៈកម្មការចម្រុះ​​វៀត​ណាម-ប៉ូឡូញស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកទេសនាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានថ្លែងអំណរគុណដល់ប៉ូឡូញដោយបានគាំទ្រវៀតណាមឈរជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជឿជាក់ថាប្រទេស​​​ប៉ូឡូញនឹងទទួលបានជោគជ័យជាច្រើនថែមទៀតក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​សម្រាប់អាណត្តិ ២០១៨-២០១៩៕

បកប្រែដោយ Duy Hoan