អញ្ជើញចូលរួមមានវត្ដមានពីសំណាក់លោក Salvado Valdés Mesa អនុប្រធានទីមួយក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ដ្រីនៃសាធារណរដ្ឋគុយបា និងលោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម ខេត្ដ Quang Binh និង Quang Tri ផងដែរ។

leftcenterrightdel
លោក Tran Quoc Vuong ថ្លែងក្នុងពិធី (រូបថត៖ vnanet.vn)

 

លោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចប្រវត្ដិសាស្ដ្ររបស់អគ្គមគ្គុទ្ទេស Fidel Castro នៅខេត្ដ Quang Tri  គឺសំដៅអប់រំដល់ជំនាន់ក្រោយឲ្យរក្សាសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ ហើយបក្សរដ្ឋ និងប្រជាជន​វៀតណាមបញ្ជាក់ថា​​ នឹងប្តេជ្ញាចិត្តរួមជាមួយបក្សរដ្ឋ​ និងប្រជាជនគុយបាថែរក្សា ពូនជ្រំទំនាក់ទំនងមិត្តភាពពិសេស និងស្អិតល្មួតរវាងប្រទេស​ទាំងពីរ។

leftcenterrightdel
លោក Salvado Valdés Mesa ថ្លែងក្នុងពិធី(រូបថត៖ vnanet.vn)

leftcenterrightdel

ការសំដែងសិល្បៈក្នុងពិធី (រូបថត៖ vnanet.vn)

 

រីឯ លោក Salvado Valdés Mesa បានគូសបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនគុយបាអបអរសាទរចំពោះសមិទ្ធផលយ៉ាងធំធេងដែលវៀតណាមសម្រេចបានក្នុងការផ្លាស់ថ្មី ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ និងការរក្សាស្ថិរភាពនៃប្រទេស ព្រមទាំងលោកក៏បានបញ្ជាក់សាជាថ្មីនូវបំណងប្រាថ្នារបស់អគ្គមគ្គុទ្ទេសគឺរក្សាមិត្ដភាពជាប្រពៃណីល្អប្រសើរ និងស្អិតល្មួតរវាងប្រជាជាតិទាំងពីរផងដែរ៕

បកប្រែដោយ Thanh Cong