ជំនួសមុខបក្ស រដ្ឋ និងប្រជាជនគុយបា លោក Salvado Valdés Mesa បានមានគោលបំណងចង់ជំរុញទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបលោក Salvado Valdés Mesa (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះផែនការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការចែករំលែកបទពិសោធន៍ទៅវិញទៅមក។

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានអះអាងថា ទំនាក់ទំនងពិសេស វៀតណាម-គុយបា ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ និងអ្នកដឹកនាំគុយបាលោក Fidel Castro គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានទេ ហេតុដូច្នេះបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរត្រូវតែរក្សា ការពារ និងពូនជ្រំ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងបុព្វហេតុបដិវត្តន៍របស់បក្សទាំងពីរ៕

បកប្រែដោយ Huyen Trang