leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ថ្លែង​ក្នុង​ជំ​នួប​ (រូប​ថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Tran Dai Quang មានប្រសាសន៍ថា បក្ស និងរដ្ឋតែងតែលើកកម្ពស់គោលនយោបាយទាក់ទាញប្រជាជនវៀតណាមដែលមានទេពកោសល្យនៅទូទាំងពិភពលោកដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ហើយវិទ្យាសាស្រ្ត-បច្ចេកវិទ្យាបានក្លាយជាកត្តាសំខាន់ៗសម្រាប់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍដើម្បី​ដេញឲ្យទាន់ការអភិវឌ្ឍនៃប្រទេសជឿនលឿននានា។ ក្រោយពីការធ្វើកំណែទម្រង់ជាង៣ទសវត្សរ៍រួចមក វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនលើវិស័យសេដ្ឋកិច្ច-សង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងក្លាយទៅជាប្រទេសដែលមានចំណូលកម្រិតមធ្យម និងមានកំណើនខ្ពស់។ វិស័យជាច្រើនមានការអភិវឌ្ឍល្អៗ រួមទាំងវិទ្យាសាស្រ្ត - បច្ចេកវិទ្យា។ ការចូលរួមពីអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមនៅទូទាំងពិភពលោក គឺជាប្រភពធនធានមួយដ៏មានតំលៃសម្រាប់វៀតណាមដើរឲ្យទាន់ពិភពលោកលើវិស័យបច្ចេកវិទ្យា។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang សំ​ណេះ​សំ​ណាល​ជា​មួយ​អ្នក​ចូល​រួម​ (រូប​ថត៖ vnanet.vn)

ប្រធានរដ្ឋវៀតណាមបានអំពាវនាវអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមនៅទូទាំងពិភពលោក បន្តបង្ហាញមនោសញ្ចេតនារបស់ខ្លួនចំពោះប្រទេសជាតិដោយសកម្មភាពជាក់ស្តែង រួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍បណ្តាញច្នៃប្រឌិតវៀតណាម ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងការផ្ទេរបច្ចេកវិទ្យា ការវិនិយោគទុន កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងសកម្មភាពនានាដើម្បីបំរើដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋ Tran Dai Quang ជឿជាក់ថា ដោយមានការខិតខំប្រឹងប្រែងរបស់បណ្តាស្ថាប័ន និងអ្នកវិទ្យាសាស្ត្រ អ្នកជំនាញនៅក្នុងនិងក្រៅប្រទេស កម្មវិធីតភ្ជាប់​បណ្តាញច្នៃប្រឌិតវៀតណាមនឹងទទួលបានជោគជ័យជាមិនខានក្លាយជានិមិត្តរូបថ្មីនៃបញ្ញា វៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព រុងរឿង និងអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan