leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមបានទទួលជួបលោក  Kamal Malhotra អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

 

លោកស្រីប្រធានរដ្ឋសភាបានលើកច្បាស់ថា វៀតណាមមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការធានាសិទ្ធិកុមារដោយការបង្កើតច្បាប់ និងការបង្កើតគណៈកម្មាការជាតិអំពីកុមារ...។ ក្នុងបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការធ្វើសមាហរណកម្មអន្តរជាតិ និងផ្ដល់សិទ្ធិពេញលេញឲ្យកុមារ រដ្ឋសភា​វៀតណាមបានធ្វើវិសោធនកម្មជាលើកទីពីរ និងអនុម័តច្បាប់កុមារនាឆ្នាំ ២០១៦។ ក្នុងស្មារតីនោះ ច្បាប់របស់វៀតណាមមិនផ្ទុយពីអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារទេ ក្រៅពីនេះវាសមស្របជាមួយសភាពការណ៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន។

នៅឱកាសនេះដែរ លោក Youssouf Adbel-Jelil ប្រធាន UNICEF បានទទួលស្គាល់ថា វៀតណាមមានគោលនយោបាយការពារមនុស្សមានអាយុពី ១៦ ដល់ ១៨ ឆ្នាំ។ ព្រមទាំងលោកវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្ដិការរវាង UNICEF ជាមួយរដ្ឋសភាវៀតណាម ហើយបញ្ជាក់ថានឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ដំណើរការនេះ។ ក្រៅពីនេះ អង្គការ UNICEF ចាត់ទុកថានេះគឺជាភារកិច្ចអាទិភាពក្នុងឆ្នាំ ២០១៩៕

បកប្រែដោយ Thanh Cong