ថ្លែងមតិនៅទីនេះ លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស បានលើកច្បាស់ថា ការអភិវឌ្ឍកម្មាភិបាលគឺជាកត្តាដ៏សំខាន់មួយ ដែលសម្រេចបានសមិទ្ធិផលដ៏ធំធេង មានអត្ថន័យជាប្រវត្តិសាស្ត្រក្នុងការកសាង និងការពារប្រទេសជាតិ ក្នុងនោះ ការបណ្តុះបណ្តាលបំប៉នចំណេះដឹងថ្មីឲ្យ​កម្មាភិបាល មានសារៈសំខាន់ និងមិនអាចខ្វះបាន។

leftcenterrightdel
លោក អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងសុន្ទរកថានៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល

ជំនួសមុខសិក្ខាកាមទាំងឡាយ លោក Truong Quang Nghia សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង Da Nang បានសង្កត់ធ្ងន់ថា នេះជាឱកាសដ៏ល្អសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សពង្រឹង និងធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីស្តីពីទ្រឹស្តី; លើកកំពស់ការយល់ដឹង សមត្ថភាពនយោបាយ គោលជំហរបដិវត្តន៍ កសាងចក្ខុវិស័យ និងត្រិះរិះយុទ្ធសាស្ត្រ; ហាត់ពត់សិលធម៌បដិវត្តន៍ របៀបធ្វើការ សមត្ថភាពដឹកនាំ គ្រប់គ្រង និងដោះស្រាយស្ថានភាព; ឆ្លើយតបនឹងតម្រូវការកើនឡើងនៃបុព្វហេតុកសាង និងការពារមាតុប្រទេស៕

បកប្រែដោយ Duy Hoan