leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងសុន្ទរកថានៅក្នុងសន្និបាត

ឆ្លៀតទាញយកធនធានពីខាងក្រៅ

ថ្លែងមតិនៅសន្និបាតនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ចាប់ពីសន្និបាតការបរទេសលើកទី២៩ មក ស្ថានភាពនៃពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ ទោះបីជាមាន“ចំណុចភ្លឺ” គឺសេដ្ឋកិច្ចពិភពលោកសម្រេចបានកំណើនជាងមុន ហើយតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់ឈានមុខគេទាំងកំណើនសេដ្ឋកិច្ច ទាំងការតភ្ជាប់សេដ្ឋកិច្ចក៏ដោយ ក៏ប៉ុន្តែនៅមានកត្តាជាច្រើនបានបង្កឡើងអស្ថិរភាពដូចជា ការគាំពារនិយម ជម្លោះពាណិជ្ជកម្ម ការប្រឆាំងសកលភាវូបនីយកម្មបានប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងវៀតណាមផងដែរ។

យុទ្ធសាស្ត្រការពារប្រទេសពីឆ្ងាយ

នៅក្នុងសន្និបាតនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានថ្លែងសុន្ទរកថាស្តីពីកិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិ ដោយបញ្ជាក់ថា លក្ខណៈពិសេសនៃកិច្ចការបរទេសលើវិស័យការពារជាតិគឺកសាងជំនឿទុកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកា ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី រក្សាសន្តិភាព ស្ថិរភាព ការពារផលប្រយោជន៍នៃប្រទេសជាតិ...។  ហេតុនេះហើយបានជាគោលដៅ និងភារកិច្ចនៃកិច្ចការទាក់ទងបរទេសលើវិស័យការពារជាតិ គឺរក្សាទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេស អនុវត្ត"យុទ្ធសាស្រ្តការពារជាតិពីឆ្ងាយ" បង្កើតបរិស្ថានជាយុទ្ធសាស្ត្រលើវិស័យការពារជាតិប្រកបដោយស្ថិរភាព និងសន្តិភាព បំរើឲ្យបានល្អនូវបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ ហើយកសាង និងការពារប្រទេសវៀតណាមសង្គមនិយម។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់​ដឹក​នាំបក្ស រដ្ឋ ថត​រូប​​ជា​មួយ​អ្នក​តំ​ណាង​ទាំង​ឡាយ​

នៅឯសន្និបាតនេះ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam  ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស លោក Hoang Binh Quan និងប្រធានគណៈកម្មការទាក់ទងបរទេសនៃរដ្ឋសភា លោក Nguyen Van Giau ក៏បានថ្លែងសុន្ទរកថាដែលសង្កត់ធ្ងន់លើសមិទ្ធផលនៃកិច្ចការបរទេសដែលសម្រេចបានចាប់តាំងពីសន្និបាតការបរទេសលើកទី ២៩ មក និងវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលរវាងស្ថាប័នការបរទេសនានាជាមួយ"អង្គភាព"ដទៃទៀត ដែលបានបង្កើតឡើងកម្លាំងដ៏ខ្លាំងក្លានៅលើសមរភូមិការបរទេស នាពេលកន្លងមក។ សុន្ទរកថាទាំងឡាយក៏បានវាយតម្លៃ និងសន្និដ្ឋានអំពីស្ថានភាពពិភពលោក និងតំបន់ ហើយបានដាក់ចេញនូវទិសដៅ និងវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការបរទេស និងពង្រឹងការសម្របសម្រួលរវាងក្រសួង និងស្ថាប័ននានាក្នុងវិស័យកិច្ចការបរទេស និងអនុវត្តន៍ប្រកបដោយជោគជ័យនូវកិច្ចការបរទេសដែលបានដាក់ចេញនៅមហាសន្និបាតលើក​ទី១២ របស់បក្ស៕

បកប្រែដោយ Duy Hoan