បន្ទាប់ពីពិធីប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតរួចមក ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួប និងប្រគល់ភារកិច្ចដល់ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសចំនួន ២៤ រូបក្នុងអាណតិ្តឆ្នាំ ២០១៨ - ២០២១។

leftcenterrightdel
លោក Tran Dai Quang ថតរូបជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស (រូបថត៖ vnanet.vn)

លោក Tran Dai Quang បានលើកឡើងយ៉ាងច្បាស់ថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស ដែលទើបតែបានតែងតាំងលើកនេះស្របនឹងបរិបទដែលវៀតណាមកំពុងស្ថិតក្នុងពេលវេលាគន្លឹះនៃការធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ ទូលំទូលាយ និងដំណើរការនូវយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចក្នុងដំណាក់កាលឆ្នាំ ២០១១ - ២០២០។ ជាមួយគ្នានេះដែរ ភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូលដែលក្នុងនោះមានទាំងកិច្ចការបរទេសនោះគឺចាំបាច់មានការផ្លាស់ប្តូរថ្មីទាំងគំនិត របៀបធ្វើការ “របៀបប្រែពីគ្រោះទៅជាសុខវិញ” ប្រែពីឧបសគ្គទៅជាកាលានុវត្តន៍ភាពវិញ...

ប្រធានរដ្ឋលោក Tran Dai Quang ប្រគល់ភារកិច្ចជូនឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសត្រូវតែបំពេញ និងធ្វើឲ្យបានល្អនូវការវិភាគ វាយតំលៃ ព្យាករណ៍ស្ថានភាពទុកជាមុន ការផ្តួចផ្តើមឡើងវិធានការ គោលនយោបាយនានាជូនបក្ស រដ្ឋ ក្នុងការធ្វើឲ្យស៊ីជម្រៅគ្រប់ទំនាក់ទំនងការទូត ជាពិសេសគឺជាមួយបណ្តាប្រទេសជិតខាង ប្រទេសធំៗ និងដៃគូសំខាន់ៗ។ ទន្ទឹមនឹងនោះគឺត្រូវតែម្ចាស់ការ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនានាក្នុងការបង្ការ និងព្រមានវិវាទដែលនឹងកើតមានឡើង។

ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសត្រូវតែយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍របស់បក្ស រដ្ឋ ដោយមិនងាករេ ពោលគឺម្ចាស់ការ សកម្មក្នុងការចូលរួមរាល់សកម្មភាពនៃបណ្តាអង្គការ វេទិកាពហុភាគីតាមទិសស្លោកថា "វៀតណាមគឺជាសមាជិកមួយដែលមានការទទួលខុសត្រូវខ្ពស់ក្នុងសហគមន៍អន្តរជាតិ" ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន វេទិកានានាក្នុងតំបន់ និងអង្គការសហប្រជាជាតិ។

លោកប្រធានរដ្ឋក៏មានអនុសាសន៍ទៀតថា ប្រជាពលរដ្ឋវៀតណាមនៅបរទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីប្រទេសជាតិវៀតណាមបានឡើយ។ ហេតុដូច្នេះកិច្ចការអាណិកជនវៀណាម និងការគាំពារប្រជាពលរដ្ឋត្រូវតែបន្តជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗជាប្រចាំចំពោះឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស ហើយត្រូវតែធ្វើជាទីបង្អែកដ៏រឹងមាំគួរឲ្យជឿទុកចិត្តសម្រាប់អាណិកជនវៀតណាម និងប្រជាពលរដ្ឋវៀតណាមនៅបរទេស។

តាងនាមឲ្យឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេស លោកអនុរដ្ឋមន្រ្តីការបរទេស Vu Hong Nam ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន បានសម្តែងក្តីមោទនដោយបានបក្ស រដ្ឋ ប្រគល់ឲ្យភារកិច្ចសំខាន់ៗ ហើយបានសន្យានឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញឲ្យបានល្អភារកិច្ចដែលបានថ្នាក់ដឹកនាំបក្ស រដ្ឋប្រគល់ទៅឲ្យ៕

បកប្រែដោយ Minh Trung