វៀតណាមសហប្រតិបត្ដិការជាមួយអាស៊ានគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចំបងក្នុងគោលនយោបាយការបរទេសរបស់​វៀត​ណាម។ វៀតណាមក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ១៩៩៥ មក ក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកនេះ  វៀតណាមនិងបណ្ដាប្រទេសជាសមាជិកអាស៊ានតែងតែសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការ និងរួមគ្នាកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាពនៅអាស៊ីអាគ្នេយ៍។

leftcenterrightdel
ទង់ជាតិរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាននៅមុខទីស្នាក់ការក្រសួងការបរទេសវៀតណាម

 

leftcenterrightdel
ប្រតិភូចូលរួមពិធីបង្ហូតទង់ជាតិ

 

leftcenterrightdel
ក្រុមកិត្ដិយសដំណើរការពិធីបង្ហូតទង់ជាតិអាស៊ាន

 

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីការបរទេសវៀតណាមថ្លែងនៅក្នុងពិធី

 

វៀតណាមបានរៀបចំពិធីបង្ហូតទង់ជាតិអាស៊ាន គឺសំដៅបង្ហាញពីការប្ដេជ្ញាររបស់វៀតណាមក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សហគមន៍អាស៊ាន។ ជាមួយគ្នានោះ សកម្មភាពនេះគឺសំដៅផ្សព្វផ្សាយអាស៊ាន និងសហគមន៍អាស៊ានទៅក្នុងសហគមន៍អន្តរជាតិ ដែលរួមចំណែកដល់ភាពជោគជ័យរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Pham Diep