លោកស្រី Tong Thi Phong បានសម្ដែងក្តីសប្បាយរីករាយដោយបានឃើញថា ទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តវៀតណាម - កូរ៉េខាងត្បូង មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងសម្រេចបានលទ្ធផលជាច្រើនដោយឈរលើមូលដ្ឋានទំនុកទុកចិត្តខាង​នយោបាយរវាងប្រទេសទាំងពីរ។ លោកស្រីបញ្ជាក់ថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងពេញទំហឹង និងផ្តោតទៅលើការបង្កើនទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយកូរ៉េខាងត្បូង។

leftcenterrightdel
លោកស្រី Tong Thi Phong ទទួលជួបលោក Yun Jea-ok (រូបថត៖ vnanet.vn)

នៅព្រឹកថ្ងៃដដែល លោក Nguyen Van Giau ប្រធានគណៈកម្មការទាក់ទងបរទេសនៃ រដ្ឋសភាវៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូគណៈកម្មាធិការប្រតិបត្តិរដ្ឋសភាកូរ៉េខាងត្បូង។ ភាគីទាំងពីរវាយតំលៃខ្ពស់ចំពោះការអនុវត្តកិច្ចសហប្រតិបត្តិការតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនៅវេទិកាក្នុងតំបន់ និងអន្តរជាតិ។ ព្រមទាំងបញ្ជាក់នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍អំពីរាល់បញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់៕

បកប្រែដោយ Thuy Anh