leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួបលោក Hiroyuki Ishige (រូបថត៖ vnanet.vn)

នៅ​ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Hiroyuki Ishige ប្រធាន JETRO នៅវៀតណាម ដើម្បីជំរុញការវិនិយោគទុនរបស់សហគ្រាសជប៉ុនចូលមកប្រទេសវៀតណាម។

ក្នុងនាមរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីបានចែករំលែកជាមួយប្រជាជនជប៉ុននូវការខូចខាតដែលបណ្តាលមកពីទឹកជំនន់។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសទាំងពីរមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ JETRO នៅវៀតណាមដែលបានរួមចំណែកជាវិជ្ជមានដល់ការជំរុញវិនិយោគទុន និងពាណិជ្ជកម្មរវាងវៀតណាមនិងជប៉ុន។

លោក Hiroyuki Ishige ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយបានវាយតម្លៃខ្ពស់ចំពោះសន្និសីទជំរុញការវិនិយោគចូលមកប្រទេសវៀតណាមដែលរៀបចំឡើងដោយ JETRO។ បណ្តាការព្រមព្រៀងស្តីពីការវិនិយោគដែលសម្រេចបាននៅសន្និសីទនេះ ត្រូវបានអនុវត្តយ៉ាងសកម្មនៅប្រទេសវៀតណាម ដែលរួមមានគម្រោងសំខាន់ៗជាច្រើនលើ​វិ​ស័យ​ថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្ម ...

លោក Hiroyuki Ishige ក៏រំពឹងដែរថា វៀតណាមនិងជប៉ុននឹងនាំមុខគេក្នុងការអនុវត្ត CPTPP ហើយសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តនាពេលឆាប់ៗនេះ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីនានា។ សហគ្រាសជប៉ុនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។ ដូច្នេះ រដ្ឋាភិបាលវៀតណាមគួរតែកែលម្អបរិស្ថានសម្រាប់ការវិនិយោគទុន និងការធ្វើពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគទុនពីសហគ្រាសជប៉ុនចូលមកប្រទេសវៀតណាមឲ្យបានច្រើនថែមទៀត៕

បកប្រែដោយ Duy Hoan