leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបលោក Sengnouane Xayalat អនុប្រធានរដ្ឋសភាឡាវ (រូបថត៖ vnanet.vn)

លោក Sengnouane Xayalat បានថ្លែងអំណរគុណដល់លោកអគ្គលេខាបក្សដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលគណៈបប្រតិភូ។ លោក Sengnouane Xayalat ក៏បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការជួយឧបត្ថម្ភដ៏ធំធេងទាន់ពេលវេលា និងមានប្រសិទ្ធភាពដែលប្រទេសវៀតណាមផ្ដល់ជូនប្រទេសឡាវនាពេលកន្លងមកផង​ដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Sengnouane Xayalat នៅប្រទេសវៀតណាម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវរីកចម្រើនប្រកកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដែលក្នុងនោះមានការរួមចំណែក​យ៉ាងសំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលកន្លងមក និងបានស្នើថា នាពេលខាងមុខនេះ រដ្ឋសភាទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ មុខជំនាញក្នុងវិស័យនីតិបញ្ញត្តិ ត្រួតពិនិត្យ និងការសម្រេចចិត្តលើរាល់បញ្ហាសំខាន់ៗរបស់ប្រទេស៕

បកប្រែដោយ Duy Hoan