leftcenterrightdel
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងប្រតិភូអញ្ជើញចូលរួមសន្និសីទ

 

លទ្ធផលនៃការអនុវត្តបទបញ្ញត្តិស្តីពីប្រជាធិបតេយ្យនៅមូលដ្ឋានមានការរីកចម្រើនយ៉ាងខ្លាំង និងជ្រាលជ្រៅ។ នៅមូលដ្ឋានទាំង៣ប្រភេទនោះ គឺការអនុវត្តបទបញ្ញត្តិស្តីពីប្រជាធិបតេយ្យដែលមានរបៀបរៀបរយ  គុណភាព និងប្រសិទ្ធភាពល្អបំផុតគឺនៅឃុំ សង្កាត់ និងទីប្រជុំជន។ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបង្កើន ហើយគុណភាពនៃការងារព័ត៌មាន ផ្សព្វផ្សាយត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងបានជួយឲ្យប្រជាជនបានមានការយល់ដឹងយ៉ាងច្បាស់ និងអនុវត្តត្រឹមត្រូវនូវសិទ្ធិ និងភារកិច្ចទាំងអស់របស់ប្រជាពលរដ្ឋក្នុងការកសាងប្រព័ន្ធនយោបាយ និងជ្រោមជ្រែងរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិ។ 

អង្គសន្និសីទបានបញ្ជាក់ថា៖ លទ្ធផលនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ១២០ សាជាថ្មីម្តងទៀតបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃគោលការណ៍ដ៏សំខាន់មួយរបស់បក្សក្នុងការកសាង និងអនុវត្តបទបញ្ញត្តិស្តីពីប្រជាធិបតេយ្យនៅមូលដ្ឋាន ព្រមទាំងបានបញ្ជាក់ពីការបោះជំហានថ្មីមួយនៃប្រជាធិបតេយ្យ និងឆ្លើយតបបានតម្រូវការដ៏ត្រឹមត្រូវរបស់ប្រជាជនវៀតណាមទាំងមូល។

ដោយឈរលើមូលដ្ឋាននៃជ័យជំនះ និងបញ្ហានៅមានកម្រិតមួយចំនួន អង្គសន្និសីទបានដកបទពិសោធន៍ និងឯកភាពលើកឡើងនូវភារកិច្ចចំនួន៨ ដើម្បីលើកកម្ពស់គុណភាពក្នុងការអនុវត្តសេចក្តីសន្និដ្ឋានលេខ ១២០ នាពេលខាងមុខប្រកបដោយល្អប្រសើរ៕

បកប្រែដោយ Minh Trung