leftcenterrightdel
អបអរសាទរទិវាបុណ្យឯករាជ្យជាតិបារាំង (រូប​ថត៖ baotintuc.vn)

ថ្លែងក្នុងពិធីជប់លៀង លោកឯកអគ្គរដ្ឋទូត Bertrand Lortholary បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ នេះ មានសារៈសំខាន់ណាស់ដោយប្រទេសទាំងពីរ វៀតណាម និងបារាំង រំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូត (1973-2018) និងរយៈពេលប្រាំឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត (2013-2018) ។ យោងតាមលោកឯកអគ្គរដ្ឋទូត Bertrand Lortholary ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានការរីកច្រើនលើវិស័យជាច្រើន ដែលឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរ។

លោក Mai Tien Dung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងបណ្តុះបណ្តាល នឹងបន្តមានការអភិវឌ្ឍ ហើយជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងបន្តប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan