leftcenterrightdel
លោកស្រី Dang Thi Ngoc Thinh ថតរូបជាមួយគណៈកម្មការដឹកនាំមជ្ឈិមសមាគមសហព័ន្ធនារីឡាវ (រូបថត៖ vnanet.vn)

 

ក្នុងជំនួប ភាគីទាំងពីរបានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ក្នុងនោះមានការរួមចំណែកយ៉ាងសកម្មពីសមាគមមិត្តភាពឡាវ-វៀតណាម និងវៀតណាម-ឡាវ។ លោកស្រី Dang Thi Ngoc Thinh មានបំណងចង់ថា នៅពេលខាងមុខនេះ សមាគមទាំងពីរនឹងបន្តសហការគ្នាក្នុងការផ្សព្វផ្សាយចំណងសាមគ្គីភាពពិសេស វៀតណាម-ឡាវដល់ប្រជាជន ជាពិសេសគឺជំនាន់ក្រោយនៃប្រទេសទាំងពីរ។ លោកស្រីក៏បញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលឲ្យសមាគមមិត្តភាពវៀត​ណាម-ឡាវ សហការជាមួយនឹងសមាគមមិត្តភាពឡាវ-វៀតណាម ពង្រីកតួនាទីជាស្ពានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ។

នារសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh និងគណៈប្រតិភូវៀតណាមបានមកបំពេញទស្សនកិច្ចនៅខេត្ត Luang Prabang។ ក្នុងជំនួប លោក Khamkhan Chanthavisuc លេខាបក្ស និងជាអភិបាលខេត្ត Luang Prabang មានបំណងចង់អភិវឌ្ឍថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យទេសចរណ៍។ លោកស្រីអនុប្រធានរដ្ឋវៀតណាមបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងនោះ មានកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្ត ក្រុងរបស់វៀតណាមជាមួយខេត្ត Luang Prabang។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត Luang Prabang ដែលបានបង្កលក្ខណៈងាយស្រួលឲ្យសហគមន៍ជនឡាវមានដើមកំណើតវៀតណាម និងសហគ្រាសវៀតណាមបណ្ដាក់ទុននៅខេត្ត Luang Prabang រួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត និងទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ៕

បកប្រែដោយ Thuy Anh