leftcenterrightdel
ពិធីទទួលស្វាគមន៍ (រូបថត៖ vnanet.vn)

នារសៀល ថ្ងៃ១៩ មិថុនា បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការនៅវិមានរដ្ឋឡាវ លោកស្រី Dang Thi Ngoc Thinh បានមានកិច្ចសន្ទនាជាមួយលោក Phankham Viphavanh។ ភាគីទាំងពីរឯកភាពថា នៅពេលខាងមុខ គប្បីបន្តអនុវត្តល្អកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា។ ភាគីទាំងពីរក៏បានជឿជាក់ថា ឆ្នាំ២០១៨ ជាឆ្នាំល្អសម្រាប់ការពង្រីកទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរវៀតណាម-ឡាវ។

លោក Phankham Viphavanh ស្នើឲ្យភាគីទាំងពីរសហការសាងសង់ឧទ្យានហូជីមិញនៅភាគខាងជើងនៃរដ្ឋធានីវៀងច័ន្ទន៍យ៉ាងឆាប់ៗ រួមចំណែកក្នុងការអប់រំឲ្យជំនាន់ក្រោយអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោក Phankham Viphavanh បានវាយតំលៃខ្ពស់ចំពោះប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ លើវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស។ លោកបានស្នើឲ្យជម្រុញយ៉ាងខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ តភ្ជាប់ផ្លូវគមនាគម ជម្រុញការអនុវត្តគម្រោងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជួយ និងដោះស្រាយបានទាន់ពេលវេលារាល់ការលំបាកឲ្យសហគ្រាសនៃប្រទេសទាំងពីរ។ ទន្ទឹមនិងនោះ លោក Phankham Viphavanh សង្កត់ធ្ងន់ថា រដ្ឋាភិបាលឡាវតែងតែបង្កលក្ខណៈងាយស្រួលឲ្យអាណិកជនវៀតណាមនៅប្រទេសឡាវមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ស្របតាមច្បាប់របស់ឡាវ។ អនុប្រធានរដ្ឋទាំងពីរក៏បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងក្នុងតំបន់។

នៅរសៀលថ្ងៃ១៩ មិថុនា លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសម្ដែងការគួរសមជាមួយលោក Bounnhang Volachith  អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ៕ 

បកប្រែដោយ Thanh Cong