leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូប​ថត៖ AP)

ថ្លែងនៅក្នុងសន្និសីទ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិប្រកាសថា វៀតណាមតែងតែគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់ UNCLOS ១៩៨២ ។ ប្រទេសវៀតណាមបានស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសមានពាក់ព័ន្ធ សំដៅធ្វើឲ្យសមុទ្រខាងកើតក្លាយទៅជាតំបន់មួយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការចាប់ផ្តើមពិភាក្សាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ វៀតណាមបានអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ គោរពពេញលេញបទប្បញ្ញត្តិនៃច្បាប់ UNCLOS ១៩៨២ និង​គោរពការដោះស្រាយតាមផ្លូវការទូតនិងផ្លូវច្បាប់ លើកកម្ពស់ការប្រើប្រាស់សមុទ្រ និងមហាសមុទ្រប្រកបដោយនិរន្តរភាព ធានាសន្ដិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់សមុទ្រនានា ជៀស​វាង​សកម្មភាព​ដែលជាឯកតោភាគីដូចជាយោធូបនីយកម្មលើរចនាសម្ព័ន្ធដែលកំពុងកាន់កាប់លើសមុទ្រ ដោយដើរផ្ទុយទៅនឹងគោលបំណងរបស់ UNCLOS ១៩៨២ និងប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាន និងធនធានសមុទ្រ ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសតាម UNCLOS ១៩៨២ និងដំណើរការនៃការកសាងក្រមប្រតិបត្តិនានា។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាចិត្តគោរព និង​អនុវត្តយ៉ាង​ពេញ​លេញ​បទប្បញ្ញត្តិនៃ UNCLOS ១៩៨២ និងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសមុទ្រ និងមហាសមុទ្រដើម្បី​ថ្ងៃ​អនាគតរបស់មនុស្សជាតិ៕

បកប្រែដោយ Duy Hoan