leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe

 

នៅជំនួបថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាអំពីទិសដៅ និងវិធានការជាក់ស្ដែងដើម្បីធ្វើឲ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្ររវាង វៀតណាម និងជប៉ុនឲ្យកាន់តែស៊ីជម្រៅ និងទូលាយ  និងមានប្រសិទ្ធភាពថែមទៀតក្នុងពេលខាងមុខ។

លោកនាយករដ្ឋមន្ដ្រី Shinzo Abe បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់វៀតណាមនៅតំបន់ និងពិភពលោក។

លោកប្រធានរដ្ឋ Tran Dai Quang បានបញ្ជាក់ថា វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ចំបង និងយូរអង្វែង ហើយវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការ ការជួយឧបត្ថម្ភលើគ្រប់វិស័យចំពោះវៀតណាម ព្រមទាំងចែករំលែកសមិទ្ធផលទាំងឡាយនូវសេដ្ឋកិច្ចរបស់ជប៉ុនតាមរយៈគោលនយោបាយសេដ្ឋកិច្ច Abenomics ។

ភាគីទាំងពីរបានអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរក្នុងពេលកន្លងមក ហើយនិងឯកភាពគ្នាបន្ដបង្កើនការតភ្ជាប់សេដ្ឋកិច្ចដោយឈរលើស្មារតីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យថាមពល បណ្ដុះបណ្ដាលធនធានមនុស្ស ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នាបន្ដបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ ការពារជាតិរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខតាមប្រព័ន្ធអីុនធឺណិត សំភារៈការពារជាតិ បរិក្ខាពេទ្យ។ ភាគីទាំងពីរក៏បានសហការក្នុងការចូលរួមសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ  ការបោសសំអាតមីន និងការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារសារធាតុគីមី dioxin នៅវៀតណាម ព្រមទាំងលើកកម្ពស់លទ្ធភាពរបស់បណ្តាកំលាំងទទួលបន្ទុកការអនុវត្ដច្បាប់នៅសមុទ្រ និងចែករំលែកបទពិសោធន៍អំពីគោលនយោបាយសមុទ្រ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហការលើវេទិកាអន្ដរជាតិ និងតំបន់។

leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និងលោកនាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការរវាងវៀតណាមនិងជប៉ុន

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមវៀតណាម-ជប៉ុន៕

 

បកប្រែដោយ Thanh Cong