leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបគណៈប្រតិភូបក្សប្រជាជនឡាវ  (រូបថត៖vnanet.vn)

 

ក្នុងជំនួបនេះ លោក Kikeo Khaykhamphithoune បានអះអាងពីអត្ថន័យ និងសារសំខាន់នៃការដែរបក្សទាំងពីររៀបចំបណ្តាសិក្ខាសាលា រួមចំណែកជួយបំភ្លឺនូវរាល់បញ្ហាមានលក្ខណៈជាទ្រឹស្តី និងការជាក់ស្តែងដែលជាបញ្ហាប្រឈមចំពោះបុព្វហេតុផ្លាស់ថ្មីនៃប្រទេសទាំងពីរ។ លោក Kikeo Khaykhamphithoune ក៏បានសម្តែងនូវការពេញចិត្ត សប្បាយរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងកាន់តែជាក់ស្តែង និងស៊ីជម្រៅលើគ្រប់វិស័យរវាងឡាវ និងវៀតណាមផងដែរ។

លោក Nguyen Phu Trong បានអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹង និងលើគ្រប់ជ្រុងជ្រោយចំពោះបុព្វហេតុផ្លាស់ថ្មីរបស់ឡាវ ព្រមទាំងមានទំនុកចិត្តថា ប្រជាជនឡាវនឹងបន្តសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនថែមទៀត ហើយបញ្ជាក់ថា វៀតណាម នឹងខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីរួមជាមួយឡាវពូនជ្រំ និងរក្សាឲ្យរឹងមាំដល់ជំនាន់ក្រោយៗនូវចំណងសាមគ្គីភាពពិសេស វៀតណាម-ឡាវ  ជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននៃប្រជាជាតិទាំងពីរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានសម្តែងក្តីសង្ឃឹមដែរថា នាពេលខាងមុខ គណៈឃោសនា អប់រំមជ្ឈិមបក្ស ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈឃោសនា អប់រំមជ្ឈិមបក្ស ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត សង្គមឡាវ នឹងបន្តសហប្រតិបត្តិការគ្នាយ៉ាងខ្ជាប់ខ្ជួន ដើម្បីបំភ្លឺរាល់បញ្ហាដែលជាការចាំបាច់ចំពោះបុព្វហេតុផ្លាស់ថ្មីនៃប្រទេសរៀងៗខ្លួន ជាពិសេសក្នុងការកសាងបក្ស និងប្រព័ន្ធនយោបាយ។ល៕

បកប្រែដោយ Minh Trung