leftcenterrightdel
លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមទទួលជួប លោក Somphanh Phengkhamy អនុប្រធានរដ្ឋសភាឡាវ (រូបថត៖ quochoi.vn)

លោកស្រី Tong Thi Phong បានអបអរសាទរចំពោះសមិទ្ធផលដែលប្រទេសឡាវ និងប្រជាជនឡាវសម្រេចបាននាពេលកន្លងមក។ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះគោលបំណង និងខ្លឹមសារនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៅវៀតណាម ក្នុងការស្វែងយល់ពីបទពិសោធន៍នៃការលើកកម្ពស់សមត្ថភាពរបស់ស្ថាប័ននីតិបញ្ញត្តិនានានៅមូលដ្ឋាន ដើម្បី​អនុវត្តនៅប្រទេសឡាវ។

ជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងារលើកនេះ របស់គណៈប្រតិភូឡាវនៅវៀតណាម ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ លោក Somphanh Phengkhamy អនុប្រធានរដ្ឋសភាឡាវបានបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារលើនេះ  ទទួលបានជោគជ័យដោយរៀនបានបទពិសោធន៍ជាច្រើន។ លោក Somphanh Phengkhamy សង្សឹមថានឹងបន្តទទួលបានការផ្តល់យោបល់ និងការជួយគាំទ្រពីវៀតណាម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពចំពោះស្ថាប័ននីតិបញ្ញត្តិនានារបស់ប្រទេសឡាវ៕

 

បកប្រែដោយ Thanh Cong