leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសន្ដិសុខសាធារណៈឡាវ (រូបថត៖ vnanet.vn)

 

លោកប្រធានរដ្ឋ Tran Dai Quang ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសន្តិសុខសាធារណៈឡាវ ដឹកនាំដោយលោកអនុរដ្ឋមន្ដ្រី Kongthong Phongvichit មកចូលរួមកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្ដិការសន្ដិសុខលើកទី ៩ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងសន្ដិសុខសាធារណៈឡាវនៅប្រទេសវៀតណាម។

លោកប្រធានរដ្ឋ Tran Dai Quang សង្កត់ធ្ងន់ថា បក្ស រដ្ឋ និងកម្លាំងនគរបាលប្រជាជនវៀតណាមតែងតែបញ្ជាក់ពីសមាគ្គីភាព​ និងសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយជាមួយសាធាណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីធានាឲ្យបក្ស រដ្ឋទាំងពីរអនុវត្ដប្រកប​ដោយជោគជ័យ ការផ្លាស់ថ្មី ដើម្បីជីវភាពប្រចាំថ្ងៃដោយសុខដុមរមនាសុភមង្គល និងសុខសាន្ដរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។

លោកប្រធានរដ្ឋ Tran Dai Quang និងលោកអនុរដ្ឋមន្ដ្រី Kongthong Phongvichit បានឲ្យដឹងថា កងកម្លាំងនគរបាលនៃប្រទេសទាំងពីរគួរតែបង្កើនការសហការគ្នាក្នុងការអនុវត្ដល្អនូវគោលការណ៍របស់ថ្នាក់ដឹកនាំបក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងការរក្សាសណ្ដាប់ធ្នាប់សង្គមនៅប្រទេសនិមួយៗ បន្ដពង្រីកប្រពៃណីនៃកិច្ចសហប្រតិបត្តិការ និងចៀសមានបញ្ហាជាយថាហេតុចំពោះរាល់ឧបាយកលរបស់បណ្ដាអនុភាពអមិត្ដ ប្រតិកិរិយាក្នុងបំណងចង់បំផ្លាញសន្ដិសុខជាតិនៅប្រទេសនិមួយៗ និងបំបែកបំបាក់សាមគ្គីភាព មិត្ដភាពពិសេសរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។

លោកអនុរដ្ឋមន្ដ្រី Kongthong Phongvichit បញ្ជាក់ថា ក្រសួងសន្តិសុខសាធារណៈឡាវតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការជួយឧបត្ថម្ភប្រកបដោយស្មោះស្ម័គ្ររបស់កម្លាំងនគរបាលវៀតណាមដែលបានផ្ដល់សំភារៈ ខបករណ៍បច្ចេកទេសដើម្បីបំរើការធានា​សន្ដិសុខរបស់ឡាវ។ ក្រសួងសន្តិសុខសាធារណៈឡាវនឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងនគរបាលវៀតណាមប្រកប​ដោយប្រសិទ្ធភាពជាងនេះទៅទៀត រួមចំណែកក្នុងការថែរក្សាចំណងទំនាក់ទំនងដ៏ល្អប្រសើររវាងឡាវ និងវៀតណាម៕

បកប្រែដោយ Thanh Cong