leftcenterrightdel
លោក Tran Dai Quang ជួបសំណេះសំណាលជាមួយអ្នកវិទ្យាសាស្រ្តវៀតណាមនិងអន្តរជាតិដែលចូលរួមសិក្ខាសាលា “វិទ្យាសាស្រ្តដើម្បីការអភិវឌ្ឍ” (រូបថត៖ vnanet.vn)

សិក្ខាសាលានេះក្នុងក្របខ័ណ្ឌកម្មវិធី “ជួបសំណេះសំណាលវៀតណាម” ដែលរៀបចំក្នុងឱកាសរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកម្មវិធី “ជួបសំណេះសំណាលវៀតណាម”។

លោក Tran Dai Quang វាយតំលៃខ្ពស់ និងអបអរសាទរលទ្ធផលដែលកម្មវិធី “ជួបសំណេះសំណាលវៀតណាម” ទទួលបានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។ លោកបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់អ្នកវិទ្យាសាស្រ្ត អ្នកនយោបាយ អ្នកបង្កើតគោលនយោបាយ និងតំណាងសម្ព័ន្ធក្រុមហ៊ុនធំៗលើពិភពលោក ដែលចូលរួមយ៉ាងសកម្មកម្មវិធីនេះ។ លោក Tran Dai Quang បញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍវិទ្យាសាស្រ្តនិងអប់រំ និងចាត់ទុកនេះជាគោលនយោបាយជាតិចម្បង និងគឺជាកម្លាំងជម្រុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសជាតិ។

ក្នុងឱកាសនេះ លោក Tran Dai Quang ស្នើឲ្យអ្នកវិទ្យាសាស្រ្តអន្តរជាតិបន្តគាំទ្រកម្មវិធី “ជួបសំណេះសំណាលវៀតណាម” បង្កើនកិច្ចសហប្រតិបត្តិការ ជួយវៀតណាមលើវិស័យវិទ្យាសាស្រ្ត និងអប់រំ ដើម្បីឲ្យវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនិងទូលំទូលាយថែមទៀត អភិវឌ្ឍប្រកបដោយនិរន្តរភាពលើវិស័យសេដ្ឋកិច្ចនិងសង្គមដោយផ្អែកលើវិទ្យាសាស្រ្តនិងអប់រំ៕

បកប្រែដោយ Thanh Cong