leftcenterrightdel
លោក  Nguyen Phu Trong ទទួលជួប​លោកស្រី Aung San Suu Kyi 

លោកស្រី Aung San Suu Kyi សម្ដែងនូវក្តីសប្បាយរីករាយដោយបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង និងបានមើលឃើញសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនៅពេលកន្លងមក។

លោក Nguyen Phu Trong វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលកន្លងមក និងជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Aung San Suu Kyi  នឹងរួមចំណែកក្នុងការជម្រុញថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ លោក Nguyen Phu Trong បញ្ជាក់ថា គោលនយោបាយឥតងាករេរបស់វៀតណាមគឺផ្តោតជាសំខាន់ទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយ​មីយ៉ាន់ម៉ា។ លោកក៏ស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលមានប្រៀបខ្លាំងនានាដូចជាពាណិជ្ជកម្ម វិនិយោគ ផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាក្នុងក្របខ័ណ្ឌ ASEAN  វេទិកាក្នុងតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh