leftcenterrightdel
លោក  Wángqíshàn អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនទទួលជួបលោក Nguyen Van Binh (រូបថត៖ vov.vn)

នាព្រឹកថ្ងៃទី១៧ ខែមេសា នៅទីក្រុងប៉េកាំង លោក Wángqíshàn អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនបានទទួលជួបលោក Nguyen Van Binh និងគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម។ លោក Wángqíshàn បានបញ្ជាក់ថា បក្ស រដ្ឋាភិបាល និងប្រជាជនចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម រួមជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមពង្រឹងនិងពង្រីតទំនាក់ទំនងរវាងបក្ស រដ្ឋនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោក Nguyen Van Binh ក៍បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយប្រទេសចិន និងមានបំណងចង់រួមជាមួយបក្ស រដ្ឋ និងប្រជាជនចិនពង្រឹង និងពង្រីកចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។ លោក Nguyen Van Binh បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តឲ្យបានល្អនូវការឯកភាពរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋនៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀង ឯកសាទាំងឡាយដែលបានចុះហត្ថលេខាមកហើយបន្តរក្សា និងបង្កើនជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕

បកប្រែដោយ Duy Hoan