leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញទទួលបដិសណ្ឋារកិច្ចលោក Ali Ardeshir Larijani ប្រធានរដ្ឋសភានៃសាធារណរដ្ឋអីុស្លាមអីុរ៉ង់

ក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នាបន្ដបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បន្ដសហការយ៉ាងជិតស្និទ្ធថែមទៀតនៅវេទិកាតំបន់ និងអន្ដរជាតិ ជាពិសេសគឺវេទិកាសហភាពអន្ដរសភា (IPU)។ មេដឹកនាំទាំងពីរបានឯកភាពលើវិធានការនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យកសិកម្ម នេសាទ ថាមពល រ៉ែ ប្រេងឧស្ម័ន ទូរគមនាគមន៍ និងធនាគារផងដែរ។ ទន្ទឹមនឹងនោះបង្កើនតួនាទីត្រួតពិនិត្យ និងជំរុញការអនុវត្ដឲ្យមានប្រសិទ្ធភាពនូវការព្រមព្រៀងទាំងឡាយដែលប្រទេសទាំងពីរបានចុះហត្ថលេខាមក។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ជួបពិភាក្សាជាមួយលោក Ali Ardeshir Larijani

មេដឹកនាំទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួននៅក្នុងតំបន់ និងអន្ដរជាតិដែលភាគីទាំងពីរកំពុងមានការយកចិត្ដទុកដាក់ដូចគ្នា។ អំពីស្ថានការណ៍សមុទ្រខាងកើត លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ការរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍តាមសមុទ្រខាងកើតគឺជាផលប្រយោជន៍រួមនៃបណ្ដាប្រទេសក្នុងនិងក្រៅតំបន់។ វៀតណាម មានគោលការណ៍ដោះស្រាយជម្លោះនៅសមុទ្រខាងកើត​ដោយសន្ដិវិធី ស្របតាមច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គោរពយ៉ាងពេញលេញនូវដំណើរការនៃការទូត និងផ្លូវច្បាប់ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីនានា ព្រមទាំងខិតខំថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រខាងកើត៕

បកប្រែដោយ Pham Diep