leftcenterrightdel
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in អញ្ជើញចូលរួមពិធីបើកការដ្ឋាន (រូបថត៖​ vnanet.vn)

មានប្រសាសន៍ក្នុងឱកាសនេះ លោក Moon Jae-in សង្កត់ធ្ងន់ថា ការបើកការដ្ឋានកសាងវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូងគឺជាព្រឹត្តិការណ៍សំខាន់មួយជាសញ្ញាគូសសំគាល់ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យារបស់វៀតណាម និងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - កូរ៉េខាងត្បូងលើគ្រប់វិស័យ។

នាថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល​វៀតណាម លោកឧបនាយករដ្ឋមន្ត្រី​វៀតណាម Trinh Dinh Dung បានទទួលជួបលោក Kim Byeong ប្រធានសម្ព័ន្ធសហករណ៍កសិកម្មជាតិកូរ៉េខាងត្បូង។ លោកឧបនាយករដ្ឋមន្ត្រីស្នើឲ្យសម្ព័ន្ធជួយ ជម្រុញស្ថាប័នសមត្ថកិច្ចរបស់កូរ៉េខាងត្បូងដោះស្រាយការលំបាកក្នុងផ្នែកចក្តាឡីស័កកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាមដែលចូលទៅប្រទេសកូរ៉េខាងត្បូង។ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យផលិតផលកសិកម្មនៃកូរ៉េខាងត្បូងចូលមកទីផ្សារវៀតណាម៕

បកប្រែដោយ Thuy Anh