សារជូនពរមានប្រយោគសរសេរថា៖ បក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមបានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងដែលបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រជាជនឡាវសម្រេចបាននៅក្នុងបុព្វហេតុតស៊ូប្រយុទ្ធរំដោះប្រទេសជាតិពីមុនមក ក៏ដូចជានៅក្នុងការកសាង និងអភិវឌ្ឍប្រទេសឡាវនាពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងរយៈពេលពីរឆ្នាំអនុវត្តសេចក្តីសម្រេច​ចិត្តនៃមហាសន្និបាតលើកទី១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។

leftcenterrightdel
អនុប្រធានគណៈកម្មការការបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវទទួលផ្ការជូនពររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ពីលោក Nguyen Manh Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសឡាវ (រូបថត៖vnanet.vn)

វៀតណាម​ជានិច្ចកាលគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចការផ្លាស់ប្តូរថ្មីរបស់ឡាវ និងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងបន្តទទួលបានសមិទ្ធិផលថ្មី ដ៏ធំធេងជាច្រើនថែមទៀតនៅក្នុងការផ្លាស់ប្តូរថ្មី និងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេច​ចិត្ត​នៃមហាសន្និបាតលើកទី១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ហើយកសាងប្រទេសឡាវមួយមាន សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាពនៅក្រោមគោលដៅសង្គមនិយម។

leftcenterrightdel
លោក Nguyen Manh Hung ប្រគល់សារជូនពរពីគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមផ្ញើជូនគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖vnanet.vn)

វៀតណាមមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងដោយឃើញថា រួមជាមួយនឹងសមិទ្ធិផលដែលបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរសម្រេចបាននាពេលកន្លងមក ការរៀបចំឆ្នាំមិត្តភាពវៀតណាម - ឡាវឆ្នាំ២០១៧ ប្រកបដោយជោគជ័យបានរួមចំណែកក្នុងការរិតចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងឡាវអោយកាន់តែស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Duy Hoan