នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ  រដ្ឋធានីហាណូយ ក៏ប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ណ្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ផងដែរ។

leftcenterrightdel
គណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយអគ្គលេខាលោក Nguyen Phu Trong មកគោរពវិញ្ញាណក្ខ័ន្ធ

ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ត្រូវបាន ផ្សាយផ្ទាល់តាមរលកទូរទស្សន៍និងរលកធាតុអាកាស។

នៅទីក្រុងហូជីមិញ បណ្ដាថ្នាក់ដឹកនាំកំពូលរបស់វៀតណាម រួមមានអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិលោក Tran Thanh Man បានដឹកនាំគណៈប្រតិភូនៃស្ថាប័ន មជ្ឈិមនានា មកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។

leftcenterrightdel
គណៈប្រតិភូរដ្ឋាភិបាលវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មកគោរពវិញ្ញាណក្ខ័ន្ធ

ក្នុងពេលនោះ ស្ថានទូតវៀតណាមជាច្រើនលើទូទាំងពិភពលោកក៏រៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ផងដែរ។

ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ប្រជាជនរាប់ពាន់នាក់បានមកដល់ផ្ទះរបស់ លោក Phan Van Khai ដើម្បីសម្ដែងនូវការរំលែកទុក្ខនិងគោរពវិញ្ញាណក្ខ័ន្ធដោយក្ដីសោកទុក្ខជាអនេក។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai នឹងត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹតនាវេលាម៉ោង៧កន្លះថ្ងៃទី២២ មីនា នៅសាល ប្រជុំ Thong Nhat។ ពិធីបញ្ចុះសពប្រព្រឹត្តទៅនាវេលាម៉ោង ១១ ថ្ងៃដដែលនៅស្រុកកំណើតលោកនៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ៕

តាម៖ vovwowrld.vn