ក្នុងជំនួបនេះ តាងនាមអោយរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងបុគ្គលិកនៅស្ថាប័នទាំងឡាយនេះ។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាឆ្នាំ២០១៨ យើងបញ្ជាក់បានតួនាទីដ៏សំខាន់របស់ការងារចលនាមហាជនក៏ដូចមុខងារ តួនាទីរបស់គណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នមជ្ឈិមបក្ស គណៈកម្មាធិការបក្សនៃបណ្តាសហគ្រាសមជ្ឈិមបក្ស និងគណៈកម្មាធិការបក្សនៅបរទេសចំពោះកិច្ចការកសាង និងអភិវឌ្ឍប្រទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនសហព័ន្ធពលកម្មវៀតណាម​ (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកុម្ភៈនេះដែរ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញមកសហព័ន្ធពលកម្មវៀតណាមដើម្បីជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មាភិបាល និងបុគ្គលិកនៅទីនេះ។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសហជិពគ្រប់ថ្នាក់ ដែលមានការផ្លាស់ប្តូរជាថ្មី មានភាពច្នៃប្រឌិតហើយរួមសហការជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងសកម្មភាពទាំងឡាយ រួមចំណែកក្នុងការសម្រេចហួសកំរិតនៃផែនការសេដ្ឋកិច្ចរបស់ប្រទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc កំពុងសួរសុខទុក្ខកម្មករនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac (រូបថត៖​ vnanet.vn)
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទស្សនាផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ នៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac (រូបថត៖​ vnanet.vn)

នៅថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានអញ្ជើញមកជួបសំណេះសំណាល និងធ្វើការនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac។ ក្នុងជំនួបធ្វើការនេះ  លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្សឹមថា តំបន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac ជាតំបន់មួយដែលមានការរួមវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍ “ឧស្សាហកម្មបដិវត្តន៍ 4.0”៕

បកប្រែដោយ Duy Hoan