leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang មានអនុសាសន៍នៅពិធី

មានប្រសាសន៍ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Tran Dai Quang បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តថា៖ កាលពី ៥៨ ឆ្នាំមុន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៥៩ លោក អ៊ំហូ បានសរសេរអត្ថបទ “បុណ្យចូលឆ្នាំថ្មីប្រពៃណីដាំដើមឈើ” ដែលចុះផ្សាយនៅកាសែតប្រជាជនដោយវិភាគអំពីអត្ថន័យក្នុងការដាំដើមឈើ និងអំពាវនាវឲ្យប្រជាជនទាំងមូលចូលរួមដាំដើមឈើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៨។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang បានអញ្ជើញចូលរួមចលនាដាំកូនឈើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨

ឆ្លើយតបនឹងការអំពាវនាវរបស់លោកអ៊ំហូ កាលពីនោះមកដល់សព្វថ្ងៃនេះ ឲ្យតែនិទាឃរដូវមកដល់ម្ដងៗ ប្រជាជនវៀតណាមបានបំផុសចលនាដាំដើមឈើក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ការពារព្រៃឈើគឺជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកស្ទួយគុណភាពរស់នៅរបស់ប្រជាជន និងរក្សាបរិស្ថានឲ្យជំនាន់ក្រោយ៕

បកប្រែដោយ Thuy Anh