leftcenterrightdel
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Hung Yen

នៅទីនេះ លោក Nguyen Phu Trong បានជឿជាក់ថា បក្សភាគអាជ្ញាធរ និងប្រជាជនខេត្ត Hung Yen បន្តសាមគ្គីគ្នាខិតខំប្រឹងប្រែងពង្រីកប្រពៃណី និងសមិទ្ធិផល បទពិសោធន៍ ដែលទទួលបានក្នុងការកសាងខេត្ត Hung Yen ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីកម្មករនៅក្រុមហ៊ុនភាគហ៊ុនកាត់ដេរ Hung Long II (នៅទីក្រុង Hung Yen) លោក Nguyen Phu Trong បានជូនពរដ៏ល្អប្រសើរបំផុតដល់កម្មករទាំងអស់ ឈានចូលឆ្នាំថ្មីដោយឈរលើមូលដ្ឋានស្មារតីកសាងស្រុកកំណើត និងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿង៕

តាម vovworld.vn